សេចក្ដីប្រកាសព័ត៌មានស្ដីពីជំនួបរវាងឯកឧត្តម ជា សុផារ៉ា និងតំណាងប្រជាពលរដ្ឋដែលមានវិវាទដីធ្លី
នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបជាមួយតំណាងប្រជាពលរដ្ឋ ៣១៧ គ្រួសារ ដែលមានវិវាទដីធ្លី ជាមួយក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងជាមួយក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ដែលស្ថិតនៅស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់