សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការិយាល័យ​បោះ​ឆ្នោត​នៅ​ទូ​ទាំង​ប្រទេស​បាន​បើក​ដំណើរការ​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​៧​ ឆ្នាំ​២០២៣

​នៅ​ថ្ងៃ​ទី​២១៣​ ខែកក្កដា​ ឆ្នាំ​២០២៣​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការិយាល័យ​បោះ​ឆ្នោត​នៅ​ទូ​ទាំង​ប្រទេស​បាន​បើក​ដំណើរការ​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​៧​ ឆ្នាំ​២០២៣​។​

​ការ​បោះ​ឆ្នោត​នឹង​ត្រូវ​បិទ​បញ្ចប់​ត្រឹម​វេលា​ម៉ោង​ ៣:០០​រសៀល​ថ្ងៃនេះ​ ប៉ុន្តែ​ប្រសិនបើ​នៅ​តែ​មាន​អ្នកបោះឆ្នោត​ស្ថិត​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​ ឬ​ឈរ​តម្រង់​ជួរ​ក្នុង​បរិវេណ​ខាងក្នុង​ការិយាល័យ​បោះ​ឆ្នោត​ទៀត​ អ្នកបោះឆ្នោត​ទាំងនោះ​ត្រូវ​តែ​បាន​អនុញ្ញាត​ឱ្យ​បោះ​ឆ្នោត​។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​

ទាញយក៖ pdf