សេចក្តីប្រកាសព័ត៌មាន ស្តីពីការអនុម័តលើសេចក្តីព្រាងប្រកាស ស្តីពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការអនុម័តលើសេចក្តីព្រាងប្រកាស “ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល” ដោយក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក្នុងគោលបំណង៖
- កំណត់លក្ខខណ្ឌ និងនីតិវិធីសម្រាប់ការផ្តល់ និងបន្តអាជ្ញាបណ្ណដល់ក្រុមហ៊ុនផ្តល់សេវាទ្រព្យឌីជីថល។
- ធានាឱ្យមាននូវសុច្ចរិតភាពទីផ្សារ តម្លាភាព និងសណ្តាប់ធ្នាប់ក្នុងវិស័យទ្រព្យឌីជីថល។
- ផ្តល់កិច្ចការពារដល់វិនិយោគិន និងកំណត់កាតព្វកិច្ចផ្សេងៗរបស់បុគ្គលពាក់ព័ន្ធ។
និយ័តករមូលបត្រកម្ពុជា
