សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ស្ថានភាព​ទូទៅ​ថ្ងៃ​ទី​មួយ​ នៃ​ការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ឆ្នាំ​២០២៣

នៅ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០២៣​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ចេញ​សេចក្តី​ប្រកាស​ ព័ត៌មាន​ស្តី​ពី​ស្ថានភាព​ទូទៅ​ថ្ងៃ​ទី​មួយ​ នៃ​ការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ឆ្នាំ​២០២៣​។​

​ជា​រួម​ដោយ​មាន​កិច្ចសហការ​ល្អ​ពី​សំណាក់​អាជ្ញាធរ​ដែនដី​ កងកម្លាំង​មាន​សមត្ថកិច្ច​ ជាមួយ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​គ្រប់​លំដាប់ថ្នាក់​ និង​គណបក្ស​នយោបាយ​ផង​នោះ​ ដំណើរការ​ឃោសនាបោះឆ្នោត​របស់​គណបក្ស​នយោបាយ​នៅ​ថ្ងៃ​ដំបូង​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ គ្មាន​អំពើ​ហិង្សា​ មាន​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​ល្អ​ និង​ពុំ​មាន​បាតុភាព​ណាមួយ​កើតឡើង​គួរ​ឱ្យ​កត់សម្គាល់​ឡើយ​។​

 


 


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត

ទាញយក៖ pdf