សេចក្តីប្រកាសព័ត៌មានស្តីពីការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងប្រកាសស្តីពីខសន្យាមិនសុចរិត ក្នុងវិស័យអចលនទ្រព្យ និងលំនៅដ្ឋាន
នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ ក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវសេចក្តីប្រកាសព័ត៌មានស្តីពី ការអនុវត្តច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងប្រកាសស្តីពី ខសន្យាមិនសុចរិតក្នុងវិស័យអចលនទ្រព្យ និងលំនៅដ្ឋាននៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។
យោងតាមសេចក្តីប្រកាស ក្រសួងពាណិជ្ជកម្ម សូមក្រើនរំលឹកដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ អនុវត្តឱ្យបានត្រឹមត្រូវស្របតាមខ្លឹមសារនៃច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងប្រកាសស្តីពី ខសន្យាមិន សុចរិត ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ និងជំរុញឱ្យការប្រកួតប្រជែងប្រកបដោយតម្លាភាព។
ក្រសួងពាណិជ្ជកម្ម