សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ជំនួប​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ព្រះរាជាណាចក្រ​ថៃ​

​​នៅ​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ជំនួប​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ព្រះរាជាណាចក្រ​ថៃ​។​

​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​កត់​សម្គាល់ថា​ បន្ទាប់​ពី​ជំនួប​រវាង​មេបញ្ជាការ​កងទ័ពជើងគោក​ នៃ​ប្រទេស​ទាំង​ពីរ​កាលពី​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០២៥​ សភាពការណ៍​បាន​វិល​ត្រឡប់​ទៅ​រក​ស្ថានភាព​ដើម​វិញ​ ដូច​មុន​ការ​ប៉ះទង្គិច​នៅ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២៥​ នៅ​ភូមិ​តេ​ជោ​មរកត​ ឃុំ​មរកត​ ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf