សេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំពិភាក្សាអំពីការផ្តល់សេវាពន្ធដារ ជូនសហគ្រាសទិញ-លក់រថយន្ត ដើម្បីជំរុញការចុះបញ្ជីពន្ធដារ និងការបំពេញកាតព្វកិច្ចសារពើពន្ធ
នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣ អគ្គនាយកដ្ឋានពន្ធដារបានចេញនូវសេចក្តីប្រកាសព័ត៌មានមួយ ស្តីពី កិច្ចប្រជុំពិភាក្សាអំពីការផ្តល់សេវាពន្ធដារ ជូនសហគ្រាសទិញ-លក់រថយន្ត ដើម្បីជំរុញការចុះបញ្ជីពន្ធដារ និងការបំពេញកាតព្វកិច្ចសារពើពន្ធ នៅលើគេហទំព័របណ្តាញសង្គមផ្លូវការរបស់ខ្លួន។
យោងទៅតាមសេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំពិភាក្សានេះជាវេទិកាចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈមនានា និងស្វែងរកមធ្យោបាយដើម្បីជំរុញអ្នកប្រកបអាជីវកម្មរថយន្ត ចូលខ្លួនចុះបញ្ជីពន្ធដារ បំពេញកាតព្វកិច្ចសារពើពន្ធ និងធ្វើការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងកាតព្វកិច្ចទាំងនេះ។
អគ្គនាយកដ្ឋានពន្ធដារ