សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​កក្កដា​

នៅ​ថ្ងែ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០២៣​ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​កក្កដា​ និង​សម្រាប់​រយៈពេល​ ៧​ខែ​ឆ្នាំ​២០២៣​ ព្រមទាំង​ទិស​ដៅ​សម្រាប់​អនុវត្ត​បន្ត​។​ កិច្ចប្រជុំ​នេះ​បាន​រៀបចំ​តាម​ប្រព័ន្ធ​អន​ឡាញ​ (Zoom​ Meeting)​។​

​លទ្ធផល​នៃ​ការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​បាន​បង្ហាញ​ថា​ ក្នុង​ខែកក្កដា​ ឆ្នាំ​២០២៣​ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ជាក់ស្តែង​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​មាន​ចំនួន​ ៩៧៣,៧៦​ ប៊ី​លាន​រៀល​ (​ប្រមាណ​ ២៤០,៤៣​ លាន​ដុល្លារ​)​ ស្មើនឹង​ ៦,៧៣%​ នៃ​ផែនការ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៣​។​ សរុប​រយៈពេល​ ៧​ខែ​ឆ្នាំ​២០២៣​ ចំណូល​ពន្ធ​-​អាករ​ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ជាក់ស្តែង​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ មាន​ចំនួន​ ៩​ ៣៦៧,៤៤​ ប៊ី​លាន​រៀន​ (​ប្រមាណ​ជា​ ២​ ៣១២,៩៥​លាន​ដុល្លារ​)​ ស្មើនឹង​ ៦៤,៧៦%​នៃ​ផែនការ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៣​។​

​យ៉ាងណាមិញ​ ការ​ប្រមូល​បំណុល​ពន្ធ​សម្រាប់​រយៈពេល​ ៧​ខែ​ឆ្នាំ​២០២៣​នេះ​ មានការ​ថយ​ចុះ​ ២១,១២%​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២២​។​ សកម្មភាព​សំខាន់ៗ​មួយ​ចំនួន​ដែល​មានការ​ថយ​ចុះ​ ក្នុង​នោះ​មាន​ កម្មន្តសាល​ភេសជ្ជៈ​ឬ​ផលិតផល​ភេសជ្ជៈ​ (​ថយ​ចុះ​ ១១,១៦%)​ អចលនទ្រព្យ​ (​ថយ​ចុះ​ ៦,៧៧%)​ការ​សាងសង់​ (​ថយ​ចុះ​ ២,៤៤%)​ ហើយ​ទន្ទឹម​នឹង​គ្នា​នោះ​ ពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរកម្មសិទ្ធិ​ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ក៏​បាន​ថយ​ចុះ​ ២៦,៥៦%​។​

អគ្គនាយកដ្ឋាន​ពន្ធដារ​

ទាញយក៖ pdf