សេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ
នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ក្នុងគោលបំណងឆ្លើយតបទៅនឹងប្រតិកម្មមួយចំនួនពីសំណាក់សាធារណជនមាន សារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាល ដែលលើកឡើងថា រាជរដ្ឋាភិបាលមានគោលបំណងចាប់យកទិន្នន័យ ស្តាប់ការសន្ទនារបស់អ្នកប្រើប្រាស់ និងរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍