សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ជំនួប​រវាង​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោកស្រី​ Mio​ Kawada​ អនុប្រធាន​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ (JETRO)​

​នៅ​ថ្ងៃ​ទី​ ៦​ ខែសីហា​ ឆ្នាំ​ ២០២៤​ ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ស្តី​ពី​លទ្ធផល​ជំនួប​រវាង​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោកស្រី​ Mio​ Kawada​ អនុប្រធាន​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ (JETRO)​ នៅ​លើ​បណ្ដាញ​សង្គម​​។​​

​យោង​តាម​សេចក្ដី​ប្រកាស​ សម្ដេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​លោកស្រី​ Mio​ Kawada​ អនុប្រធាន​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ (JETRO)​ ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្ដិភាព​ នា​រសៀល​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០២៤​។​​

ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​

ទាញយក៖ pdf