សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​

​នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២៣​ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ របៀបវារៈ​ចំនួន​ ៤​ ត្រូវ​បាន​ពិភាក្សា​ និង​អនុម័ត​ ក្នុង​នោះ​មាន​ដូច​ជា​៖​

  1. សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​ ស្តី​ពី​ ការ​បង្កើត​ ការ​រៀបចំ​ និង​កិច្ច​ដំណើរការ​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​
  2. សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៤
  3. សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២២
  4. សំណើសុំ​ការ​យល់ព្រម​ពី​គណៈរដ្ឋមន្ត្រី​ ដើម្បី​សុំ​ការ​អនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​សេចក្តីព្រាងច្បាប់​ ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ រវាង​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​ នៃ​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​។​

អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល

ទាញយក៖ pdf