សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា ដែលបានពិនិត្យនិងពិភាក្សាលើ៖
- សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ។
- បញ្ហាផ្សេងៗ៖ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មសេវាកម្មអាស៊ាន។
ទីស្តីការគណៈរដ្ឋមន្ត្រី