សេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំការចុះបញ្ជីដីរដ្ឋសម្រាប់តំបន់ការពារចំនួន២កន្លែង
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ៖ ក្រសួងបរិស្ថាន សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំការចុះបញ្ជីដីរដ្ឋសម្រាប់តំបន់ការពារចំនួន២កន្លែង រួមមាន«តំបន់ដែនជម្រកសត្វព្រៃពាមក្រសោប» នៅក្នុងខេត្តកោះកុង និង«ដែនជម្រកសត្វព្រៃភ្នំព្រេច» ក្នុងខេត្តមណ្ឌលគីរី ដែលគ្របដណ្តប់លើផ្ទៃដីសរុប ៥៦៤.២៥០ ហិកតា (ពីរសែនប្រាំមួយម៉ឺនមួយពាន់ពីររយហាសិបហិកតា)។
ក្រសួងបរិស្ថាន