សេចក្តីប្រកាសព័ត៌មានស្តីពីការលើកកម្ពស់ និងការពារសិទ្ធិស្ត្រី
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងកិច្ចការនារីបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការលើកកម្ពស់ និងការពារសិទ្ធិស្ត្រី។
ក្រសួងកិច្ចការនារីសូមសំដែងនូវការសោកស្តាយ និងមិនគាំទ្រដាច់ខាត ចំពោះរាល់សកម្មភាព និងទង្វើទាំងឡាយណាដែលមានចរិតហិង្សា អសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ។ ក្រសួងសូមអំពាវនាវដោយទទូចដល់បុគ្គលដែលមានវិវាទនឹងគ្នា សូមប្រកាន់យកនូវការដោះស្រាយដោយសន្តិវិធី។
ក្រសួងកិច្ចការនារី