សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​ការ​ចុះបញ្ជី​គម្រោង​វិនិយោគ​ចំនួន​ ៥៥​ ក្នុង​ខែកញ្ញា​ ឆ្នាំ​២០២៥

​នៅ​ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​២០២៥​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ការ​ចុះបញ្ជី​គម្រោង​វិនិយោគ​នៅ​ក្នុង​ខែកញ្ញា​។​ គណៈកម្មការ​ធិ​ការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​គម្រោង​ចំនួន​ ៥៥​ ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ប្រមាណ​ ៤៦៧​លាន​ដុល្លារ​អាម៉េរិក​ និង​អាច​បង្កើត​ការងារ​បាន​ប្រមាណ​ ៣៧៣​ពាន់​ កន្លែង​។​ ក្នុង​នោះ​គម្រោង​ចំនួន​ ១៧​ ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​ចំនួន​ ៣៨​ មាន​ទីតាំង​ស្ថិត​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​។​

​ក្នុង​រយៈពេល​៩​ខែ​នៃ​ឆ្នាំ​២០២៥​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​សម្រេច​ចុះបញ្ជី​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥៤៦​ គម្រោង​ ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ប្រមាណ​ ៧,៨​ប៊ី​លាន​ដុល្លារ​អាម៉េរិក​ មានការ​កើនឡើង​ប្រមាណ​ ៤៧%​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៤​។​

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​

ទាញយក៖ pdf