សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​ការ​រៀបចំ​វេទិកា​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ ឆ្នាំ​២០២៥

​នៅ​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និង​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ បាន​បង្ហាញ​លទ្ធផល​នៃ​ការ​រៀបចំ​វេទិកា​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ ឆ្នាំ​២០២៥​។​ វេទិកា​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ ឆ្នាំ​២០២៥​ ពិព័រណ៍​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​ពាក់ព័ន្ធ​ ក្រោម​ប្រធានបទ​ «​ការ​ព​ន្លឿ​ន​អនាគត​ឌី​ជី​ថ​ល​៖​ អភិបាលកិច្ច​ កំណើន​ និង​ភាព​ជា​ដៃគូ​សកល​»​ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​ ៥-៧​ ខែធ្នូ​ ឆ្នាំ​២០២៥​ នៅ​មណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​ ប្រកបដោយ​លទ្ធផល​ជោគជ័យ​ដ៏​ត្រចះត្រចង់​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រី​ឌី​ជី​ថ​ល​អាស៊ាន​និង​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​ អង្គទូត​ ទីភ្នាក់ងារ​នៃ​អង្គការសហប្រជាជាតិ​ អង្គការ​ជាតិ​-​អន្តរជាតិ​ ដៃគូ​អភិវឌ្ឍន៍​ ក្រសួង​ ស្ថាប័ន​ ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ ធុរកិច្ច​ថ្មី​ឌី​ជី​ថ​ល​ គ្រឹះស្ថាន​អប់រំ​ និង​ដៃគូ​ពាក់ព័ន្ធ​ ផ្សេង​ទៀត​ជា​ច្រើន​ ព្រមទាំង​មានការ​ចូលរួម​ទស្សនា​ពី​សាធារណ​ជនជាតិ​-​អន្តរជាតិ​ ប្រមាណ​ ជិត​ ២០,០០០​ នាក់​ ដែល​កើនឡើង​លើស​ឆ្នាំ​មុន​ជិត​២​ដង​។​

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf