​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ដាក់​ និង​ការ​ទទួល​ពាក្យសុំ​ចុះ​ឈ្មោះ​ភ្នាក់ងារ​គណបក្ស​នយោបាយ​ អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​៧​ ឆ្នាំ​២០២៣

​នៅ​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ចេញ​នូវ​សេចក្តីជូនដំណឹង​មួយ​ស្តី​ពី​ការ​ដាក់​ និង​ការ​ទទួល​ពាក្យសុំ​ចុះ​ឈ្មោះ​ភ្នាក់ងារ​គណបក្ស​នយោបាយ​ អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​៧​ ឆ្នាំ​២០២៣​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្តីជូនដំណឹង​ ការ​ដាក់​ពាក្យ​អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​៧​ ឆ្នាំ​២០២៣​ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០២៣​ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២៣​។​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf