សេចក្តីប្រកាសព័ត៌មានស្តីពីសៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២ ទទួលបាន “ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ”
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២ ទទួលបាន “ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ”។
សៀវភៅម្ហូប “កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២” ដែលបានរៀបចំ និងចងក្រងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួល “ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ” ពី Gourmand Award លើកទី៣០ នៅក្នុងកម្មវិធី Cascais World Food Summit ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨-២២ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងលីសស្បោន ប្រទេសព័រទុយហ្គាល់ ដោយមានអ្នកចូលរួមរាប់រយនាក់ មកពីប្រមាណ ២០០ប្រទេស។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ