សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន

នៅ​ថ្ងៃទី៣ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន។

សម្ដេចបវរធិបតី និងឯកឧត្តមប្រធានព្រឹទ្ធសភា ក៏បានពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើន រួមមាន៖  វិស័យនយោបាយ និងការទូត សន្តិសុខ និងការពារជាតិ ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម បច្ចេកវិទ្យា ធនធានរ៉ែ កម្មន្តសាល អប់រំ និងបណ្តុបណ្តាលវិជ្ជាជីវៈ វប្បធម៌ ទេសចរណ៍ សុខាភិបាល និងការតភ្ជាប់រវាងប្រជាជននិងប្រជាជនជាដើម។

ខុទ្ទកាល័យនាយករដ្ឋមន្ត្រី

ទាញយក៖ pdf