សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃការអញ្ជើញចូលរួមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៦ និងជំនួបទ្វេភាគី នៅទីក្រុងគីហ្គាលី នៃសាធារណរដ្ឋរវ៉ាន់ដា
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៦ និងជំនួបទ្វេភាគី នៅទីក្រុងគីហ្គាលី នៃសាធារណរដ្ឋរវ៉ាន់ដា។
ស្របពេលនៃការអញ្ជើញចូលរួមសន្និសីទ CMF ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមានជំនួបទ្វេភាគីជាមួយភាគីមិត្តនៃបណ្ដាប្រទេសសមាជិកអង្គការ OIF ផងដែរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
