សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋប៉ូឡូញ

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី​ លទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋប៉ូឡូញ។

សហប្រធានទាំងពីរបានស្វាគមន៍ចំពោះចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏មានផ្លែផ្កាលើវិស័យដែលជាប្រយោជន៍ទៅវិញទៅមកជិតប្រាំពីរទសវត្សរ៍ ជាពិសេសការរីកចម្រើនគួរជាពេញចិត្តលើវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជននិងប្រជាជន។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf