សេចក្តីប្រកាសព័ត៌មាន៖ ស្ថានឯកអគ្គរាជទូតកម្ពុជា និងរដ្ឋបាលក្រុងតូក្យូ ស្វែងរកនូវកិច្ចសហប្រតិបត្តិការកម្រិតទីក្រុង
នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ស្ថានឯកអគ្គរាជទូតកម្ពុជា និងរដ្ឋបាលក្រុងតូក្យូ ស្វែងរកនូវកិច្ចសហប្រតិបត្តិការកម្រិតទីក្រុង។
ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការកោតសរសើរចំពោះការដឹកនាំរបស់រដ្ឋបាលក្រុងតូក្យូក្នុងការលើកកម្ពស់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងស្វាគមន៍ការចូលរួមជាបន្តបន្ទាប់ ដើម្បីបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុន។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន
