សេចក្តីប្រកាសព័ត៌មាន៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីហ្វីលីពីន
នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការជួបពីភាក្សាទ្វេភាគីរវាងសម្តេចតេជោនាយករដ្ឋមន្ត្រីជាមួយប្រធានាធិបតីហ្វីលីពីននៅគេហទំព័រផ្លូវការរបស់ខ្លួន។
កិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីទាំងពិរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម Ferdinand Romualdez Marcos Jr. ធ្វើឡើងនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការវិវត្តនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ក្នុងរយៈពេល ៦៥ឆ្នាំ កន្លងមកនេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ