សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ តំបន់​ស្នូល​ស្ទឹង​សែន ​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ ជា​តំបន់​រ៉ា​ម​សារ​ទី៥ នៃប្រទេសកម្ពុជា

​នៅ​ថ្ងៃ​ទី​ ០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ក្រសួងបរិស្ថាន​ បាន​ចេញសេចក្ដីប្រកាសព័ត៌មានមួយជូន​ដល់​សាធារណជន​ថា តំបន់​ស្នូល​ស្ទឹង​សែន​ នៃ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​ ជា​តំបន់ដីសើម​ទឹកសាប​ ដែល​មាន​ធនធាន​ព្រៃ​លិច​ទឹក​ដ៏​ល្អ​ និង​មាន​ក្រឡា​ផ្ទៃ​សរុប​ ៩​ ២៩៣​ ហិ​កតា​ ត្រូវ​បាន​ទទួលស្គាល់​ជា​តំបន់ដីសើម​មាន​សារៈសំខាន់​ជា​អន្តរជាតិ​ ហៅ​កាត់​ថា​ តំបន់​រ៉ា​ម​សារ​ ដែល​ទទួលស្គាល់​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ចុះ​នៅ​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​។​

ក្រសួងបរិស្ថាន

ទាញយក៖ pdf