សេចក្តីជូនដំណឹង៖ ការរៀបចំសន្និបាតបូកសរុបលទ្ធផល​ការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរៀបចំសន្និបាតបូកសរុបលទ្ធផល​ការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។

សន្និបាតនេះរៀបចំឡើងក្នុងគោលបំណងតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលក្រសួងទេសចរណ៍និងមហាគ្រួសារវិស័យទេសចរណ៍ សម្រេចបានក្នុងឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ សំដៅរួមចំណែកអនុវត្តវិធានការគន្លឹះក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ស្របតាមយុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១។

ក្រសួងទេសចរណ៍

ទាញយក៖ pdf