សេចក្តីប្រកាសព័ត៌មាន៖ អត្រានៃការបាត់បង់គម្របព្រៃឈើនៅប្រទេសកម្ពុជាមានការធ្លាក់ចុះ
កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីជម្រាបជូនថា លទ្ធផលបឋមនៃការវាយតម្លៃគម្របធនធានព្រៃឈើកម្ពុជាឆ្នាំ២០១៦ បានបង្ហាញថាផ្ទៃដីគម្របព្រៃឈើនៅកម្ពុជា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះមានការធ្លាក់ចុះដោយចន្លោះពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦ អាត្រានៃការបាត់បង់គម្របព្រៃឈើមានចំនួន ០,៨២% ខណៈចន្លោះឆ្នាំ២០១០-២០១៤ អាត្រានៃការបាត់បង់គម្របព្រៃឈើមានប្រមាណ ២,៧%ក្នុងមួយឆ្នាំ។
ក្រសួងបរិស្ថាន