សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។
មានពលរដ្ឋភៀសសឹក៤.០៨៦នាក់បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹកជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៤សែន៩ម៉ឺននាក់ហើយបានវិលទៅលំនៅឋាន។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១៥៥.៥០៦នាក់។
ក្រសួងមហាផ្ទៃ
