សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦

នៅ​ថ្ងៃទី៩ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៦ម៉ឺននាក់ ឬជិត៨៧% បានវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ នៅមានពលរដ្ឋចំនួន៨៦.២៧១នាក់ទៀត (ស្រី្ត៤៥.៣០៥នាក់ និងកុមារ២៨.០១២នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf