សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦

នៅ​ថ្ងៃទី១០ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

គិតត្រឹមព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក២.៧៣៣នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៦ម៉ឺននាក់ ឬជាង៨៧% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៨៣.៥៤៦នាក់ទៀត (ស្រី្ត៤៣.៩៦៩នាក់ និងកុមារ២៧.៦៦៧នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf