សេចក្តីប្រកាសព័ត៌មានរបស់ សាលារាជធានីភ្នំពេញ

សាលា​រាជធានី​ភ្នំពេញ​ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​មេត្តា​ជ្រាប​ថា​ នៅ​​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ មាន​ប្រជាពលរដ្ឋ​តំបន់​បឹង​កក់​ប្រមាណ​៤០​នាក់​/​អង្គ​ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលា​រាជធានី​​ ក្នុង​គោលបំណង​ស្នើ​សុំ​ឱ្យ​មានការ​ដោះស្រាយ​បញ្ហា​ទឹក​លិច​តំបន់​បឹង​កក់​។​ សាលា​រាជធានី​បាន​ទទួលយក​សំណូមពរ​របស់​ពួក​គាត់​ ដើម្បី​បន្ត​ការ​ដោះស្រាយ ​ព្រោះថា​កន្លង​មក​អាជ្ញាធរ​ពុំដែល​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​ខាងលើ​នេះ​ ដោយ​មាន​ចំណាត់ការ​ជា​បន្តបន្ទាប់​ក្នុង​ការ​រំដោះ​ទឹក​ចេញពី​តំបន់​នេះ​ផង​ដែរ​។​

សាលារាជធានីភ្នំពេញ

ទាញយក៖ pdf