សេចក្តីប្រកាសព័ត៌មានរបស់ សាលារាជធានីភ្នំពេញ
សាលារាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០នាទី មានប្រជាពលរដ្ឋតំបន់បឹងកក់ សហគមន៍បុរីកីឡា និងលោកសង្ឃប្រមាណ ៤០នាក់/អង្គ បានប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណងតវ៉ាទាមទារឱ្យមានការដោះលែងប្រជាពលរដ្ឋចំនួន០៧នាក់ ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤។
សាលារាជធានីភ្នំពេញ