ខ្លឹមសារស្តីពីជំនួបសម្តែងការគួរសមរបស់ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញខ្លឹមសារ ស្តីពី ជំនួបសម្តែងការគួរសមរបស់ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា ចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តម ប្រាក់ សុខុន បានធ្វើការកត់សម្គាល់ប្រកបដោយការពេញចិត្តចំពោះសន្ទុះរីកចម្រើនយ៉ាងស្វាហាប់នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈការបើកស្ថានទូតថ្មីដែលមាននិវេសនដ្ឋាននៅក្នុងរាជ/រដ្ឋធានីនៃប្រទេសទាំងពីរ កំណើនពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
