ការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ក្រោមឱវាទក្រសួងទេសចរណ៍ ក្នុងភូមិសាស្ត្រនៃរាជធានី-ខេត្ត ដែលមានហានិភ័យទាបនៃការរីករាលដាលជំងឺកូវីដ-១៩
នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ក្រោមឱវាទក្រសួងទេសចរណ៍ ក្នុងភូមិសាស្ត្រនៃរាជធានី-ខេត្ត ដែលមានហានិភ័យទាបនៃការរីករាលដាលជំងឺកូវីដ-១៩។
គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ក្រោមឱវាទក្រសួងទេសចរណ៍ ក្នុងភូមិសាស្ត្រនៃរាជធានី-ខេត្ត ដែលមានហានិភ័យទាបនៃការរីករាលដាលជំងឺកូវីដ-១៩អាចធ្វើការទំនាក់ទំនងមកក្រសួងទេសចរណ៍ តាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីស្នើសុំការវាយតម្លៃសម្រាប់ទទួលបានការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។
នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍