សេចក្តីសម្រេច៖ បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) បានចេញសេចក្តីសម្រេច ស្តីពី បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ គណបក្សជាសមាជិកនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) លើកកម្ពស់តម្លៃលទ្ធិប្រជាធិបតេយ្យនិយមកណ្តាល និងសារៈសំខាន់នៃសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ ដែលរួមមានមូលដ្ឋានគ្រឹះសង្គម វប្បធម៌ និងនយោបាយ ដែលបានចាក់ឫសគល់នៅក្នុងគោលការណ៍ការឯកភាពគ្នាក្នុងភាពចម្រុះ សាមគ្គីភាព បរិយាបន្ន និងយុត្តិធម៌ ជាកម្លាំងស្នូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់យើង សូមគាំទ្រចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីរវាង និងក្នុងចំណោមប្រជាជាតិ រដ្ឋ ឬគណបក្សនយោបាយ ការស្ដារសន្តិភាពនិងស្ថិរភាពឡើងវិញ ការផ្សះផ្សា និងសុខដុមរមនាអន្តរជាតិ។

អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC)

ទាញយក៖ pdf