ការ​ចុះហត្ថលេខា​លើ​កំណត់​ត្រា​នៃ​កិច្ច​ពិភាក្សា​ស្តី​អំពី​ “​គម្រោង​លើកកម្ពស់​សេវា​ទឹក​ស្អាត​ និង​អនាម័យ​ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩”

​នៅ​ថ្ងៃ​ទី​ ១១​ ខែតុលា​ ឆ្នាំ​២០២១​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ចុះហត្ថលេខា​លើ​កំណត់​ត្រា​នៃ​កិច្ច​ពិភាក្សា​ស្តី​អំពី​ “​គម្រោង​លើកកម្ពស់​សេវា​ទឹក​ស្អាត​ និង​អនាម័យ​ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩”​។​

​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​ (SRWSA)​ និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA)​ ប្រចាំ​ប្រទេស​កម្ពុជា​ សូម​ធ្វើការ​ប្រកាស​ព័ត៌មាន​ស្តី​អំពី​ការ​ចុះហត្ថលេខា​លើ​កំណត់​ត្រា​ នៃ​កិច្ច​ពិភាក្សា​ស្តី​ពី​ការ​អនុវត្ត​ “​គម្រោង​លើកកម្ពស់​សេវា​ទឹក​ស្អាត​ និង​អនាម័យ​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩”​ ក្រោម​ជំនួយ​សហប្រតិបត្តិការ​បច្ចេកទេស​របស់​ប្រទេស​ជប៉ុន​។​ គម្រោង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ក្នុង​គ្រាអាសន្ន​ពី​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើរ​ផ្លូវការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ យើង​រំពឹង​ថា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​គ្របដណ្តប់​របស់​គម្រោង​ និង​តំបន់​ដែល​ស្ថិត​ក្នុង​ការ​ផ្ត​ត់​ផ្គង់​របស់​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​នឹង​ទទួល​បាន​អត្ថប្រយោជន៍​។​

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

ទាញយក៖ pdf