សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​អា​មេ​រិ​ក​ស្តី​អំពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ​ VOD

​នៅ​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​អា​មេ​រិ​ក​ស្តី​អំពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ​ VOD​។​

​ស្ថានទូត​មានការ​រំខាន​ចិត្តជា​ខ្លាំង​ ដោយ​ការ​សម្រេចចិត្ត​ភ្លាមៗ​ ក្នុង​ការ​ដក​អាជ្ញាប័ណ្ណ​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ​ VOD ​។​ សារព័ត៌មាន​ដែល​មាន​ភាព​សេរី​ និង​ឯករាជ្យ​ ដើរតួ​នាទី​សំខាន់​ចាំបាច់​ នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​ត្រឹមត្រូវ​មួយ​ ដោយ​ផ្តល់​ឲ្យ​សាធារណជន​ និង​អ្នក​សម្រេចចិត្ត​ ឲ្យ​ដឹង​ការ​ពិត​ ហើយ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មានការ​ទទួលខុសត្រូវ​។​ អស់​រយៈពេល​ជាង​ ២០​ ឆ្នាំ​មក​ហើយ​ ដែល​សារព័ត៌មាន​ VOD ​បាន​ធ្វើ​សេចក្តីរាយការណ៍​ដោយ​មិន​លម្អៀង​ ហើយ​ឈរ​លើ​ការ​ពិត​ លើ​បញ្ហា​ដែល​បម្រើ​ប្រយោជន៍​ប្រជាជន​កម្ពុជា​។​ យើង​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ពិនិត្យ​មើល​ឡើង​វិញ​ នូវ​ការ​សម្រេចចិត្ត​នេះ​។​

ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​

ទាញយក៖ pdf