សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ​ លើ​ការ​ប្រកាស​សាលក្រម​ លោក​ កឹ​ម​ សុខា​

​នៅ​ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០២៣​ ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​លើ​ការ​ប្រកាស​សាលក្រម​ លោក​ កឹ​ម​ សុខា​។​ សហរដ្ឋអាមេរិក​មានការ​រំខាន​ចិត្តជា​ខ្លាំង​ ដោយ​ការ​ដាក់ទោស​ដោយ​តុលាការ​ ទៅ​លើ​លោក​ កឹ​ម​ សុខា​ ដែល​ជា​មេដឹកនាំ​នយោបាយ​កម្ពុជា​ ទទួល​បាន​នូវ​ការ​គោរព​។​ ដំណើរការ​ក្តី​ដែល​មាន​រយៈពេល​ច្រើន​ឆ្នាំ​ ដើម្បី​បំបិទ​សម្លេង​លោក​ កឹ​ម​ សុខា​ ដោយ​ផ្អែក​លើ​ការ​ឃុបឃិត​បែប​ប្រឌិត​ គឺជា​កំហុស​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​។​ ការ​មិន​ផ្តល់​ឲ្យ​លោក​ កឹ​ម​ សុខា​ និង​ឥស្សរជន​នយោបាយ​ដទៃ​ទៀត​ នូវ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ និង​ការ​ចូលរួម​ បំផ្លាញ​រដ្ឋធម្មនុញ្ញ​ ការ​ប្តេជ្ញា​ចិត្តជា​អន្តរជាតិ​ និង​ដំណើរ​ជឿនលឿន​កន្លង​មក​របស់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ពង្រឹង​សង្គម​មួយ​ដែល​មាន​ពហុបក្ស​ និង​ការ​ចូលរួម​ទាំងអស់​គ្នា​។​ ស្ថានទូត​អា​មេ​រិ​ក​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​ទទួល​បាន​នូវ​សិទ្ធិ​មនុស្ស​ជា​សាកល​ ក្នុង​ការ​ប្រមូលផ្តុំ​គ្នា​ដោយ​សន្តិភាព​ និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ហើយ​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូលរួម​ក្នុង​ការ​កសាង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ​។​

ស្ថានទូតអាមេរិកនៅកម្ពុជា

ទាញយក៖ pdf