សេចក្តីថ្លែងការណ៍លើសំណើសុំក្រោមមាត្រា៨ នៃអនុសញ្ញាអូតាវ៉ា កិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា បានចេញសេចក្តីថ្លែងការណ៍នៅកិច្ចប្រជុំលើកទី២២ របស់រដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដោយថ្កោលទោសការវាយប្រហារយោធារបស់ប្រទេសថៃមកលើខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់គ្មានមូលដ្ឋានលើហេតុការណ៍មីនដី។ កម្ពុជាបានបញ្ជាក់ថាខ្លួន មិនបានប្រើប្រាស់មីនប្រឆាំងមនុស្សតាំងពីចូលរួមអនុសញ្ញាមក និងនឹងមិនប្រើប្រាស់ជាដាច់ខាត ដោយសមិទ្ធផលរបស់ខ្លួនត្រូវបានទទួលស្គាល់ជាសកល។ កម្ពុជាបានអំពាវនាវឲ្យមានការតម្កល់សេចក្តីពិតតាមរយៈយន្តការស៊ើបអង្កេតផ្អែកលើភស្តុតាង និងការសហការគ្នា ព្រមទាំងជំរុញឲ្យមានការសន្ទនាប្រកបដោយភាពស្ថាបនា ដើម្បីរក្សាសន្តិភាព និងស្ថិរភាព។
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
