សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្តីពីការសម្រេចចិត្តរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកលើធុរជនកម្ពុជាលោក លី យ៉ុងផាត់ និងក្រុមហ៊ុន L.Y.P Group
នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍ស្តីពីការសម្រេចចិត្តរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកលើធុរជនកម្ពុជាលោក លី យ៉ុងផាត់ និងក្រុមហ៊ុន L.Y.P Group នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តដោយអយុត្តិធម៍របស់ក្រសួងរតនាគារសហរដ្ឋអាមេរិកសំដៅទៅលើធុរជនកម្ពុជាលោក លី យ៉ុងផាត់ និងក្រុមហ៊ុន L.Y.P Group ព្រមទាំងអាជីវកម្មពាក់ព័ន្ធចំនួន ៤ ទៀត។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ