សេចក្ដីថ្លែងការណ៍ស្តីពីកម្ពុជាថ្កោលទោសការឈ្លានពានរបស់ថៃ
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ស្តីពីកម្ពុជាថ្កោលទោសការឈ្លានពានរបស់ថៃ។
ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនា មកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមព្រំដែន រួមទាំងប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបីក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ