សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​បន្ត​អំពើ​ឈ្លានពាន​ដោយ​អាវុធ​គ្រប់​ទម្រង់​ដែល​ប្រព្រឹត្ត​ដោយ​កងកម្លាំង​ថៃ​វាយប្រហារ​មក​លើ​កម្ពុជា​

​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២៥​ តំណាង​សហភាព​ សហព័ន្ធ​សហជីព​ អង្គការ​សង្គម​ស៊ី​វិល​ សមាគម​ និង​សហគមន៍​ ២២៤​ ស្ថាប័ន​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ចំពោះ​អំពើ​ឈ្លានពាន​ដ៏​ព្រៃផ្សៃ​របស់​យោធា​ថៃ​ដោយ​ប្រើ​អាវុធ​គ្រប់​ទម្រង់​ និង​វាយប្រហារ​ដោយ​មិន​រើស​គោលដៅ​មក​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា​ ដែល​បាន​ចាប់ផ្តើម​តាំងពី​រសៀល​ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០២៥​ និង​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​ ។​ ទ​ង្វើ​នេះ​ជា​ការ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ដល់​អធិបតេយ្យភាព​ បូរណភាព​ទឹកដី​កម្ពុជា​ និង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ចសហការ​វិជ្ជមាន​ដោយ​សន្តិភាព​ និង​ទំនាក់​ទំនងជា​អ្នក​ជិតខាង​ល្អ​។​

សហភាព​ សហព័ន្ធ​សហជីព​ អង្គការ​សង្គម​ស៊ី​វិល​ សមាគម​ និង​សហគមន៍​

ទាញយក៖ pdf