ការ​សិក្សា​៖​ ផល​ប៉ះពាល់​នានា​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​ទៅ​លើ​ព្រៃឈើ​ និង​ជីវភាព​រស់នៅ​ និង​សកម្មភាព​របស់​អង្គការ​សង្គ្រោះ​សត្វព្រៃ​

​នៅ​ថ្ងៃ​ទី​ ០៦​ ខែ​ មេ​សា​ ឆ្នាំ​ ២០១៧​ អង្គការ​សង្គ្រោះ​សត្វព្រៃ​ (SCW)​ បាន​ចេញផ្សាយ​សេចក្តី​​ប្រកាស​ព័ត៌មាន​មួយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​អំពី​ “​ការ​សិក្សា​៖​ ផល​ប៉ះពាល់​នានា​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​ទៅ​លើ​ព្រៃឈើ​ និង​ជីវភាព​រស់នៅ​ និង​សកម្មភាព​របស់​អង្គការ​សង្គ្រោះ​សត្វព្រៃ​”​។​ កាលពី​នៅ​ចុងឆ្នាំ​ ២០១៦​ អង្គការ​សង្គ្រោះ​សត្វព្រៃ​ សហការ​ជាមួយនឹង​សាស្ត្រាចារ្យ​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​ដឹកនាំ​ការ​សិក្សា​មួយ​អំពី​​ផល​ប៉ះពាល់​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​ ដែល​មាន​ចំណងជើង​ថា​ “​ផល​ប៉ះពាល់​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​មក​លើ​សហគមន៍​គោលដៅ​នានា​របស់​គម្រោង​ ដែល​រស់នៅ​ក្បែរ​តំបន់​ដី​សម្បទាន​ក្នុង​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​ និង​ដែនជម្រកសត្វព្រៃ​លំ​ផាត់​ ខេត្តរតនៈគិរី​“​ ដែល​ពេល​នេះ​ ការ​សិក្សា​នេះ​អាច​ស្វែងរក​លើ​បណ្តាញ​នៃ​គេហទំព័រ​របស់​អង្គការ​សង្គ្រោះ​សត្វព្រៃ​បាន​ហើយ​។​ សូម​ចុច​នៅ​ ទី​នេះ​ ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​នៃ​ការ​សិក្សា​ផល​ប៉ះពាល់​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ​។​

អង្គការ​សង្គ្រោះ​សត្វព្រៃ​

ទាញយក៖ pdf