ការផ្អាកដំណើរការគេហទំព័ររបស់ក្រុមហ៊ុន ដែលនៅជំពាក់បំណុលសម្រាប់ឆ្នាំ២០១៣ និងឆ្នាំ២០១៤
នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីជូនដំណឹង ស្ដីពីការផ្អាកដំណើរការគេហទំព័ររបស់ក្រុមហ៊ុន ដែលនៅជំពាក់បំណុលសម្រាប់ឆ្នាំ២០១៣ និងឆ្នាំ២០១៤។
ក្រុមហ៊ុនដែលនៅជំពាក់បំណុលលើការប្រើប្រាស់សេវាគេហទំព័រ .kh សម្រាប់ឆ្នាំ២០១៣ និងឆ្នាំ២០១៤ ឱ្យបានជ្រាបថា និយ័តករទូរគមនាគមន៍កម្ពុជានឹងផ្អាកដំណើរការគេហទំព័រ .kh ដូចមានតារាងភ្ជាប់ជូនជាបណ្តោះអាសន្ន ដោយទុកពេលឱ្យក្រុមហ៊ុនមកទូទាត់បំណុលទាំងអស់មុនថ្ងៃទី ១៧ ខែវិចិ្ឆកា ឆ្នាំ២០២១។
និយ័តករទូរគមនាគមន៍កម្ពុជា