អង្គការ​តម្លាភាព​កម្ពុជា​នឹង​មិន​ចូលរួម​សង្កេតការណ៍​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែកក្កដា​

​នៅ​ថ្ងៃ​ទី​ ២០​ ខែ​ មិថុនា​ ឆ្នាំ​២០១៨​ អង្គការ​តម្លាភាព​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ជូន​ដល់​សាធារណជន​ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​អោយ​បាន​ជ្រាប​ថា​ អង្គការ​តម្លាភាព​កម្ពុជា​នឹង​មិន​ចូលរួម​សង្កេតការណ៍​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​    ​ខាង​មុខ​នេះ​ទេ​។​ កន្លង​មក​ អង្គការ​តម្លាភាព​កម្ពុជា​ធ្លាប់​បាន​ចូលរួម​ក្នុង​ការងារ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ និង​សង្កេតការណ៍​ការ​បោះ​ឆ្នោត​ពីរ​លើក​ ពោល​គឺ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៣​ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ឆ្នាំ​២០១៧​ ក្នុង​គោលបំណង​លើកកម្ពស់​សុចរិត​ភាព​ និង​តម្លាភាព​ក្នុង​ដំណើរការ​បោះ​ឆ្នោត​។​

អង្គការ​តម្លាភាព​កម្ពុជា

ទាញយក៖ pdf