កម្មវិធីសហគ្រិនស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល (WDE) វគ្គទី១២៖ “ស្ត្រីក្នុងអាជីវកម្មកសិកម្ម”
នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២ សហគ្រិនស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកម្មវិធីសហគ្រិនស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល (WDE) វគ្គទី១២៖ “ស្ត្រីក្នុងអាជីវកម្មកសិកម្ម”។
វគ្គទី១២ នៃកិច្ចសន្ទនាសហគ្រិនស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល ក្រោមចំណងជើងថា “ស្ត្រីក្នុងអាជីវកម្មកសិកម្ម” ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២ ដោយមានវាគ្មិនកិត្តិយសគឺកញ្ញា ថូង ធីតា ស្ថាបនិកនៃសហគ្រាស Thaung Enterprise។ វគ្គនេះត្រូវបានសម្របសម្រួលដោយកញ្ញា ហៃ ស៊ាងម៊ី អ្នកសម្របសម្រួលកម្មវិធីសហគ្រិនស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល ហើយបានពិភាក្សាអំពីតួនាទីរបស់ស្ត្រីក្នុងវិស័យកសិកម្ម និងបញ្ហាប្រឈមសំខាន់ៗដែលពួកគេកំពុងជួបប្រទះ។
សហគ្រិនភាពឌីជីថលរបស់ស្ត្រី