ថ្នាក់ដឹកនាំវិនិយោគចាប់ផ្តើមបង្កើតសម្ព័ន្ធវិនិយោគពិភពលោកសម្រាប់ការអភិវឌ្ឍនៅវេទិកាវិនិយោគពិភពលោកឆ្នាំ២០២១ នៅទីក្រុងហ្សឺណែវ
នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីថ្នាក់ដឹកនាំវិនិយោគចាប់ផ្តើមបង្កើតសម្ព័ន្ធវិនិយោគពិភពលោកសម្រាប់ការអភិវឌ្ឍនៅវេទិកាវិនិយោគពិភពលោកឆ្នាំ២០២១ នៅទីក្រុងហ្សឺណែវ។ ក្នុងព្រឹត្តិការណ៍រួមនៃវេទិកាវិនិយោគពិភពលោក ថ្នាក់ដឹកនាំវិនិយោគលើពិភពលោកបានពិភាក្សាពីលទ្ធភាពដាក់ឱ្យដំណើរការនូវសម្ព័ន្ធសកលថ្មីមួយសម្រាប់ការវិនិយោតប្រកបដោយចីរភាពដែលមានឈ្មោះថា “សម្ព័ន្ធវិនិយោតទូទាំងពិភពលោកសម្រាប់ការអភិវឌ្ឍ” ដើម្បីគាំទ្រដល់កិច្ចសហការកាន់តែរឹងមាំលើកិច្ចការវិនិយោគ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា