​សេចក្តី​ប្រកាស​ព័ត៌មាន​៖ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ «ទាមទារឱ្យកងកម្លាំងប្រដាប់អាវុធថៃបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់មកលើកម្ពុជា»

នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តីពីការស្នើពី តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ទៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បី «ទាមទារឱ្យកងកម្លាំងប្រដាប់អាវុធថៃបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់មកលើកម្ពុជា»។

ឯកឧត្តម កែវ ឈា បានផ្ញើលិខិតជូនឯកឧត្តម Samuel Bogar ដោយស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យយកចិត្តទុកដាក់ និងចាត់ការជាបន្ទាន់និងម៉ឺងម៉ាត់បំផុតចំពោះសកម្មភាពឈ្លានពានប្រដាប់អាវុធដោយគ្មានការញុះញង់ជាមុន គ្មានហេតុផល និងខុសច្បាប់ ដែលកំពុងបន្តប្រព្រឹត្តទៅកាន់តែខ្លាំងឡើងពីសំណាក់កម្លាំងយោធាថៃប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក។

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf