លទ្ធផលនៃជំនួបរវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា

​នៅ​ថ្ងៃ​ទី​ ៣១​ ខែមីនា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ ស្តី​ពីលទ្ធផលនៃជំនួបរវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា។​ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០២២​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោកស្រី​បណ្ឌិត​ Noeleen​ Heyzer​ ប្រេសិត​ពិសេស​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​មី​យ៉ា​ន់​ម៉ា​នៅ​ទីស្ដីការក្រសួង​។​​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf