សេចក្តី​ប្រកាស​របស់​ធនាគារពិភពលោក​ស្តី​ពី​ការ​លើកកម្ពស់​គណនេយ្យ​ភាព​សង្គម​ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​សំខាន់ៗ​នៅ​ប្រទេស​កម្ពុជា​

នៅ​ថ្ងៃ​ទី​ ២០​ ខែមីនា ​ឆ្នាំ​២០២០​ ធនាគា​ពិភពលោក​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ ស្តី​ពី​ការ​ការ​លើកកម្ពស់​គណនេយ្យ​ភាព​សង្គម​ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​សំខាន់ៗ​នៅ​ប្រទេស​កម្ពុជា​។​   ធនាគា​ពិភពលោក​បាន​អនុម័ត​ជំនួយ​ ឥត​សំណង​ចំនួន​ពីរ​កញ្ចប់​បំពេញបន្ថែម​ទៀត​ នៅ​ថ្ងៃនេះ​ សម្រាប់​គាំទ្រ​ដល់​គណនេយ្យ​ភាព​សង្គម​នៅ​តាម​ផ្នែក​សេវា​សាធារណៈ​សំខាន់ៗ​មួយ​ចំនួន​ មាន​ដូច​ជា​ មណ្ឌល​សុខភាព​ សាលា​បឋម​សិក្សា​ និង​រដ្ឋបាល​មូលដ្ឋាន​ក្នុង​ខេត្ត​ចំនួន​១០​ នៃ​ប្រទេស​កម្ពុជា​។​ ជំនួយ​ទាំង​ពីរ​ រួម​មាន​ ទឹកប្រាក់​ចំនួន​ ៥,៩៥​លាន​ដុល្លារ​អា​មេ​រិ​ក​ ត្រូវ​បាន​អនុម័ត​ផ្តល់​ទៅ​ឱ្យ​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ (World​ Vision​ International)​ សម្រាប់​ធ្វើ​សកម្មភាព​នានា​ពាក់ព័ន្ធ​ផ្នែក​គណនេយ្យ​ភាព​សង្គម​ និង​ទឹកប្រាក់​ចំនួន​ ១,៧២​លាន​ដុល្លារ​អា​មេ​រិ​ក​ ត្រូវ​បាន​ផ្តល់​ជូន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ សម្រាប់​ជួយ​ពង្រឹងសមត្ថភាព​របស់​អ្នក​ផ្តល់​សេវា​រដ្ឋាភិបាល​។​ ​

ធនាគារពីភពលោក

ទាញយក៖ pdf