សេចក្ដីប្រកាសព័ត៌មាន៖ អូស្ត្រាលីផ្ដល់ថវិកា ៤ លានដុល្លារអូស្ត្រាលីបន្ថែមទៀត ដើម្បីពង្រឹងភាពធន់ និងការឆ្លើយតបរបស់កម្ពុជាចំពោះវិបត្តិកូវីដ-១៩
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រដ្ឋាភិបាលអូស្ត្រាលីបានចុះកិច្ចព្រមព្រៀងមួយជាមួយនឹង កម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) ដើម្បីផ្តល់ថវិកា ៤លានដុល្លារអូស្ត្រាលីបន្ថែមទៀតសម្រាប់កាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ច និងពលរដ្ឋកម្ពុជា។ កិច្ចព្រមព្រៀងនេះនឹងចាប់ផ្តើមអនុវត្តភ្លាមៗតែម្តង។
ថវិកាដែលផ្តល់នេះ គឺជាថវិកាបន្ថែមលើមូលនិធិពង្រឹងភាពធន់របស់អូស្ត្រាលី-UNDP ជាយន្តការមួយប្រកបដោយភាពទន់ភ្លន់ ដែលបាននឹងកំពុងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការឆ្លើយតប និងស្តារផលប៉ះពាល់សង្គមសេដ្ឋកិច្ច ដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។
ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា